Skip to content

ហេតុអ្វីបានជាត្រូវការថតពិនិត្យដោះ ?

ជំងឺមហារីក​ដោះគឺជា​ជំងឺ​មហារីក​ទូទៅ​បំផុតចំពោះ​ស្ត្រីនៅ​ក្នុង​ប្រទេស​អូស្ត្រាលី។3418 

BreastScreen NSW សូមអញ្ជើញស្ត្រីដែលមានអាយុពី 50 ទៅ 74 ឆ្នាំ មកថតពិនិត្យដោះរៀងរាល 2 ឆ្នាំម្តង  

តើការថតពិនិត្យដោះគឺជាអ្វី? 

ការថតពិនិត្យដោះដែលគេស្គាលផងដែរថាការថតពិនិត្យដោះដោយប្រើកាំរស្មីអ៊ិចគឺជាកាំរស្មីអ៊ិច​ (x-ray) នៃដោះ វាអាចរកឃើញជំងឺមហារីកតូចដូចគ្រាបអង្ករ នៅមុនពេលអ្នកសម្គាលឃើញការផ្លាសប្តូរ មានអារម្មណថាមានដុំពក 

 

Price tag with a “$” symbol on it
វាឥតគិតថ្លៃ
Stopwatch
វាចំណាយពេល 20 នាទី 
Doctor/medical centre symbol
អ្នកមិនត្រូវការការបញ្ជូនបន្តពីវេជ្ជបណ្ឌិតទេ។

ពេលវេលាដ៏ល្អបំផុតដើម្បីព្យាបាលជំងឺមហារីកដោះគឺនៅពេលដែលវានៅតូចមែនទែននៅឡើយ។ ប្រសិនបើជំងឺមហារីកដោះត្រូវបានរកឃើញនៅដំណាក់កាលដំបូង វាកានតែងាយស្រួលក្នុងការព្យាបាល ស្ត្រីភាគច្រើនមានសុខភាពល្អឡើងវិញ ហើយវិលមករកជីវិតធម្មតាវិញ  

ស្ត្រីមកពីគ្រប់សាវតារវប្បធម៌ទាំងអស់អាចកើតជំងឺមហារីកដោះ អ្នកប្រហែលជាមើលទៅហើយមានអារម្មណល្អ ប៉ុន្តែអ្នកអាចមានជំងឺមហារីកដោះដោយមិនមានរោគសញ្ញាណាមួយ (ការឈឺ)   

ហេតុអ្វីការថតពិនិត្យដោះមានសារៈសំខាន? 

Infographic of seven diverse women with one circled
ស្ត្រី 1 នាក់ក្នុងចំណោម 7 នាក់នៅក្នុងរដ្ឋ NSW នឹងត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដោះ។ 1548
Infographic showing a woman sitting down with a cup of tea next to the figure “50+”
ស្ត្រីភាគច្រើនដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដោះមានអាយុលើសពី 50 ឆ្នាំ។ 3425 
10 women icon
ស្ត្រីភាគច្រើនដែលមានជំងឺមហារីកដោះ មិន មានប្រវត្តិគ្រួសារកើតជំងឺមហារីកដោះទេ។ 3428 

ពេលណាដែលត្រូវថតពិនិត្យ 

  • រៀងរាល់ពីរឆ្នាំចាប់ពីអាយុ 50 ដល 74 ឆ្នាំ
  •  អ្នកមិនត្រូវការការបញ្ជូនបន្តពីវេជ្ជបណ្ឌិតទេ  
  • ស្ត្រីដែលមានអាយុពី 40-49 ឆ្នាំ និងស្ត្រីដែលមានអាយុលើសពី 74 ឆ្នាំក៏អាចថតពិនិត្យផងដែរ សូមនិយាយជាមួយវេជ្ជបណ្ឌិតរបស់អ្នកជាមុនសិន 

របៀបកក់ទុកការថតពិនិត្យដោះ 

ហៅទូរសព្ទទៅលេខ 13 20 50 ដើម្បីធ្វើការកក់ទុក ឬហៅទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត តាមលេខ 13 14 50 ប្រសិនបើអ្នកចង់បានជំនួយផ្នែកភាសាដើម្បីធ្វើការកក់ទុក   

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់នៅឯការណាត់ជួបរបស់អ្នក សូមអនុញ្ញាតឱ្យ  BreastScreen NSW ដឹងនៅពេលអ្នកកក់ទុក គ្រួសារ ឬមិត្តភក្តិមិនអាចបកប្រែនៅឯការណាត់ជួបរបស់អ្នកបានទេ  

ប្រសិនបើចងមកជាមួយស្ត្រីដទៃទទៀតដើម្បីគាំទ្រគ្នាទៅវិញទៅមក យើងអាចធ្វើការកកទុកជាក្រុមបាន  

BreastScreen NSW មានគ្លីនិក និងរថយន្តវែនចល័តជាង 250 នៅក្នុងរដ្ឋ NSW  

សូមយកព័ត៌មានទំនាក់ទំនងវេជ្ជបណ្ឌិតរបស់អ្នកមកកាន់ការណាត់ជួបរបស់អ្នក ប្រសិនបើអ្នកចង់ឱ្យពួកគេទទួលបានច្បាប់ចម្លងនៃលទ្ធផលរបស់អ្នក 

ការណាត់ជួបរបស់អ្នក 

  • ពាក់សម្លៀកបំពាក់ពីរបំណែកដាច់ពីគ្នា ពីព្រោះអ្នកនឹងត្រូវដោះសម្លៀកបំពាកចេញពីផ្នែកចង្កេះឡើងទៅលើ  
  • កុំប្រើម្សៅ គ្រឿងបំបាត់ក្លិន ឬក្រែមលាបលើរាងកាយរបស់អ្នកនៅថ្ងៃនៃការណាត់ជួបរបស់អ្នក ពីព្រោះវាអាចប៉ះពាល់ដល់កាំរស្មីអ៊ិចរបស់អ្នក 
  • អ្នកជំនាញថតកាំរស្មីអ៊ិចស្រ្តី (បុគ្គលិកសុខាភិបាលដែលថតកាំរស្មីអ៊ិច) នឹងនាំអ្នកទៅបន្ទប់ឯកជនមួយដើម្បីដោះសម្លៀកបំពាក់ចេញ បន្ទាប់មកអ្នកនឹងថតកាំរស្មីអ៊ិចនៃដោះនីមួយៗ។  
  • កាំរស្មីអ៊ិចគឺលឿន ស្ត្រីខ្លះអាចមានអារម្មណ៍មិនស្រួលនៅពេលដែលដោះត្រូវបានសង្កត់។ អ្នកអាចសួរសំណួរ និងបញ្ឈប់ការថតពិនិត្យដោះនៅពេលណាក៏បាន  
  • សូមយកការថតកាំរស្មីអ៊ិចដោះពីមុនៗមកជាមួយ​​អ្នក ប្រសិនបើការថតពិនិត្យដោះដោយប្រើកាំរស្មីអ៊ិចចុងក្រោយរបសអ្នកមិនបានធ្វើជាមួយ  BreastScreen NSW ទេ 

សូមប្រាប់បុគ្គលិករបស់យើង ប្រសិនបើអ្នក  

  • មានផ្ទៃពោះ ឬបំបៅដោះកូន 
  • មានការផ្សាំដោះ 
  • ដាក់ម៉ាស៊ីនភ្ញោចបេះដូង 
  • មានបញ្ហាក្នុងការឆ្លាស់ទីដងខ្លួន បញ្ហាខ្នង ឬស្មា 
Preproduction: 1.0.410-rc - 202412